ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

រឿង​ហួសចិត្ត ! មាន​ស្នងការ​«​ភ្លោះ​» នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង (Sic!)

​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានសម្រេច​បំពេញបន្ថែម​សមាសភាព​នាយ​នគរបាលជាតិ​ចំនួន​០៦​រូប​ជា​មេបញ្ជាការរង និង​ជា​ជំនួយការ​នៃ​អគ្គបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ហួសចិត្ត​នោះ គឺ​នៅក្នុង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ​២៥២​សសរ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្តីពី​ការបំពេញបន្ថែម​សមាសភាព​ថ្នាក់ដឹកនាំ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥​បាន​សរសេរ​នៅត្រង់​ប្រការ​១ ចំណុច​ទី​៣ និង​ចំណុច​ទី​៤ បញ្ជាក់​អំពី​ការតែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ជា​មេបញ្ជាការរង​ក្នុងឋានៈ​ជា «​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​» ពោល​បាន​បង្ហាញថា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មាន​ស្នងការ «​ភ្លោះ​» (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.