ក្រោយទទួលបានការតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យអស់រយៈពេល៣ឆ្នាំ០២ខែរួចមក ឯកឧត្តម សួន បវរ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ២ត្រូវដកហូតតំណែងហើយ ដោយផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងឯកឧត្តម អ៊ុំ រាត្រី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជំនួសវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៩/៥៩៤ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ។
ឯកឧត្តម សួន បវរ ដែលមានក្របខ័ណ្ឌដើមជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ ទទួលបានការតែងតែងជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យតាំងពីនៅមានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃមកម្ល៉េះ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៦/៣១៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រោយទទួលបានការតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនាអំឡុងឆ្នាំ២០១៥តាំងពីនៅមានឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៨ ៕