ថ្ងៃ សៅរ៏ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩

បើក​ច្រក​លក់​អាវុធ ! ត្រឹម​រយៈពេល​០៣​ខែ​អាមេរិក​អាច​លក់​អាវុធ​មី​ស៊ី​ល​បាន​ជាង​១​ពាន់​លាន​ដុល្លារ ក្រោយ​ប្រកាស​លុប​សន្ធិសញ្ញា INF ជាមួយ​រុស្ស៊ី​

គេហទំព័រ​សារព័ត៌មាន Channelnewsasia បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩​នេះ​ដោយ​ដកស្រង់​ការសិក្សា​របស់​ក្រុម​យុទ្ធនាការ​សំដៅ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ ហៅ​កាត់​ថា (ICAN) ឲ្យ​ដឹងថា ក្រោយ​ប្រកាស​ដកខ្លួន​ថយ​ចេញពី​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ (INF) ដែល​ធ្លាប់​បង្កើតឡើង​រវាង​មហាអំណាច​សហរដ្ឋអាមេរិក និង​មហាអំណាច​រុស្ស៊ី (​អតីត​សហភាពសូវៀត​) នា​សម័យ​សង្គ្រាមត្រជាក់​ឆ្នាំ​១៩៨៧ គឺ​ត្រឹមតែ​រយៈពេល​០៣​ខែ ទីក្រុង Washington បាន​ចុះកិច្ចសន្យា​ថ្មីៗ​លើ​ការលក់​អាវុធ​មី​ស៊ី​ល​មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង​១​ពាន់​លាន​ដុល្លារ ។

​ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺ​លោក Donald Trump បានប្រកាស​កាលពី​ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ​ថា អាមេរិក​នឹង​ដើរ​ចេញពី​សន្ធិសញ្ញា INF (Intermediate-range Nuclear Forces) ដែល​បាន​ព្រមព្រៀងគ្នា​នា​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​១៩៨៧​រវាង​អាមេរិក និង​រុស្ស៊ី (​អតីត​សហភាពសូវៀត​) ខណៈ​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​បញ្ជាក់ដែរថា ទីក្រុង Moscow នឹង​អនុវត្ត​ដូចគ្នា ។​

​លោកស្រី Beatrice Fihn ប្រធាន​អង្គការ ICAN ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ព្រមាន​ថា ការដកខ្លួន​ចេញពី​សន្ធិសញ្ញា INF របស់​មហាអំណាច​អាមេរិក និង​រុស្ស៊ី គឺ​ប្រៀបដូចជា​ការចាប់ផ្តើម​នូវ​សង្គ្រាមត្រជាក់​ថ្មី​មួយទៀត ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.