ថ្ងៃ ពុធ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩

អ្នកច្បាប់រំលោភច្បាប់ ? ព្រះរាជអាជ្ញារងម្នាក់ត្រូវបានក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារពាក់ព័ន្ធនឹងការសមគំនិតកាប់ឆ្ការ ឈូសឆាយព្រៃលិចទឹកនៅខេត្តកំពង់ធំ

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំម្នាក់ដែលទើបផ្ទេរមុខតំណែងពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីកាលពីចុងឆ្នាំ២០១៨កន្លងទៅ គឺលោក ជា សុវណ្ណថេត ត្រូវបានក្រសួងយុត្តិធម៌មានឯកឧត្តម អង្គ វឌ្ឍានា ជារដ្ឋ មន្ត្រីចេញលិខិតលេខ០៦៩៣កយ.អគ្គា/១៩ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩សម្រេច ផ្អាកមុខងារជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចរបស់តុលាការអំពីទោស ទណ្ឌជាស្ថាពរពាក់ព័ន្ធនឹងការសមគំនិតក្នុងអំពើកាប់ឆ្ការ គាស់ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុំព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ប្រព្រឹត្តនៅចំណុចបឹង អាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ។

លោកព្រះរាជអាជ្ញារងរូបនេះត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ធំសម្រេចចោទប្រកាន់បើកការស៊ើបសួរប្តឹងទៅចៅក្រមស៊ើបសួររួចហើយក្រោមបទល្មើសដូចមានចែងខាងលើ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១០៦២/១៩ ចុះថ្ងៃទី១៩​ ខែ មេសា ឆ្នាំ២០១៩ ដែលជាបទល្មើសព្រហ្មទណ្ឌត ម្រូវឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ស្តីពីជលផល ។

លោក ជា សុវណ្ណថេត ជាសិស្សចៅក្រមជំនាន់ទី៥ សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិត្យ សភាវិជ្ជាជីវៈតុលាការដែលត្រូវបានចាត់ឲ្យទៅបម្រើការងារជាព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៧ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ ឌអង្គចៅក្រម-ព្រះរាជអាជ្ញាបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១២/៩៩៤ ចុះថ្ងៃទី២៤ ខែ វិច្ឆិកា​ ឆ្នាំ២០១២ ។

បន្ទាប់មក លោកព្រះរាជអាជ្ញារង ជា សុវណ្ណថេត ត្រូវបានផ្ទេរមុខតំណែងពីព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៨ /១១៤១ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។ ក្រោយបានផ្ទេរមុខតំណែងមក បម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មិនទាន់ដល់មួយឆ្នាំផងក៏កើត មានរឿងអាស្រូវក្នុងបទល្មើសព្រហ្មទណ្ឌនេះតែម្តង ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.