ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩

ផ្លូវ​បាត់​ចិញ្ចើម ! មូលហេតុ​មួយ​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​រាជធានី​ភ្នំពេញ​

បណ្តា​អ្នក​ថ្មើរជើង​តែង​សម្តែង​នូវ​ការ​រអ៊ូរ​រទាំ​ពិបាកធ្វើ​ដំណើរ​ពេលមកដល់​ចំណុច​គល់​ភ្លើងស្តុប​ផ្លូវ​លេខ​៥៩៨ កែង​មហាវិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ឋិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពីព្រោះ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​ត្រូវបាន​ម្ចាស់​លំនៅឋាន​មួយចំនួន​បើក​ការលក់ដូរ​បម្រើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះ រាល់​អ្នកធ្វើដំណើរ​ឆ្លង​កាត់​តាម​ដង​មហាវិថី និង​វិធី​នេះ​ក៏​សម្តែង​នូវ​ការ​ទើសភ្នែក​ខ្លាំង​ណាស់ដែរ​នៅពេល​ឃើញ​សកម្មភាព​បើក​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​ដូច្នេះ ។​

​សូម​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​មេត្តា​ពិនិត្យមើល និង​ចាត់វិធានការ​ទៅលើ​រូបភាព​រញ៉េរញ៉ៃ​ដែល​បង្ក​ឲ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ និង​បាត់​សោភ័ណភាព​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អះអាងថា​ជា «​ទីក្រុង​គុជ​» នោះ​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.