ថ្ងៃ អាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៩

លាហើយ​ CNRP ! អតីត​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​២​នាក់​ដែល​រង​ការហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​ទទួលបាន​នីតិសម្បទា​ឡើងវិញ​បន្ទាប់ពី​បង្ហាញ​ជំហរ «​ឈប់​ប្រឆាំង​»

យោងតាម​ការស្នើសុំ​រប​ស់​សាមីខ្លួន និង​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ទាំងស្រុង ព្រមទាំង​ការបង្ហាញ​នូវ​ជំហរ «​ឈប់​ប្រឆាំង​» អតីត​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ (CRNP) ដែល​រលាយ​ដោយសារ​អំណាច​សាលដីកា​តុលាការ​កំពូល​ចំនួន​២​នាក់​ដែល​រង​ការហាម​ប្រាម​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ហើយ គឺ​លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក គង់ បូរ៉ា ត្រូវជា​កូនប្រុស​បង្កើត​លោក គង់ គាំ ។​

​លោក រៀល ខេ​ម​រិ​ន្ទ្រ អាយុ​៦២​ឆ្នាំ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ហើយ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៩/៤៣៤ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​មានបំណង​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​ក្នុង​គោលជំហរ «​ឈប់​ប្រឆាំង​» ។​

​លោក គង់ បូរ៉ា អាយុ​៤៤​ឆ្នាំ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ត្រូវជា​កូនប្រុស​បង្កើត​លោក គង់ គាំ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ហើយ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៩/០៦៩ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​បង្ហាញ​នូវ​ជំហរ «​ឈប់​ប្រឆាំង​» ហើយ​ស្នើសុំ​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​វិញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.