ជម្លោះរវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានបានធ្លាក់ទៅក្នុងស្ថានភាពតានតឹងខ្លាំងឡើងៗចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០១៩មក នៅតំបន់ Kashmir គឺបន្ទាប់ពីប្រទេសនុយក្លេអ៊ែរទាំងពីរបញ្ជូនយន្តហោះចម្បាំងបាញ់ទម្លាក់សងសឹកគ្នាទៅវិញទៅមកយ៉ាងក្តៅគគុក ។
សារព័ត៌មាន Reuter បានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះឲ្យដឹងថា ឥណ្ឌាបានបាញ់មីស៊ីលចំនួន៦គ្រាប់ចូលទៅក្នុងទឹកដីប៉ាគីស្ថាន ខណៈប៉ាគីស្ថានក៏បានបាញ់មីស៊ីលតបតវិញច្រើនជាងឥណ្ឌារហូតដល់ទៅ៣ដង គឺស្របគ្នាទៅនឹងប៉ាគីស្ថានធ្លាប់បានព្រមានទៅកាន់ទីក្រុង New Delhi ថា «បើអ្នកបាញ់មីស៊ីលចូលមកលើទឹកដីយើង១គ្រាប់ យើងនឹងបាញ់សងវិញ៣គ្រាប់ ។» ។
អ្នកវិភាគស្ថានការណ៍យោធាអន្តរជាតិបានបញ្ចេញទស្សនៈថា ប្រសិនបើមិនមានភាគីទី៣ដ៏មានឥទ្ធិពលណាមួយចេញមុខទប់ស្កាត់ស្ថានការណ៍ទេនោះ គឺការប្រឈមមុខដាក់គ្នារវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដូចគ្នា និងចំនួនប្រហាក់ប្រហែលគ្នាទាំងពីរនឹងកាន់តែតានតឹង ហើយអាចធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមមហន្តរាយមិនខាន ។
ប្រទេសឥណ្ឌាមានកម្លាំងទ័ពសកម្ម និងបម្រុងសរុបចំនួនប្រមាណ២,១លាននាក់ ខណៈប្រទេសប៉ាគីស្ថានមានកម្លាំងទ័ពសកម្ម និងបម្រុងសរុបប្រមាណជាង១លាននាក់ ៕