សារព័ត៌មានកងទ័ពរំដោះប្រជាជនចិន (PLA Daily) បានផ្សព្វផ្សាយឲ្យដឹងថា យន្តហោះចម្បាំងចិនមួយគ្រឿងបានធ្លាក់បណ្តាលឲ្យស្លាប់អាកាសយានិកចំនួន២នាក់ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ នៅភាគខាងត្បូងខេត្ត Hainan ខណៈមូលហេតុនៃការធ្លាក់យន្តហោះចម្បាំងនេះកំពុងឋិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់នៅឡើយ ។
ព័ត៌មានលំអិតអំពីប្រភេទយន្តហោះចម្បាំងចិនដែលធ្លាក់នោះមិនត្រូវបានបញ្ជាក់ជាសាធារណៈទេ គ្រាន់តែបានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងធ្លាក់ពេលកំពុងហ្វឹកហាត់ ។
សូមបញ្ជាក់ជូនថា ទីតាំងដែនសមុទ្រចិនខាងត្បូង គឺនៅខេត្ត Hainan មហាអំណាចចិនបានបោះទីតាំងយោធាជាច្រើនកន្លែងដើម្បីពង្រឹងកម្លាំងមូលដ្ឋានទ័ពរបស់ខ្លួន ជាពិសេសត្រៀមទប់ទល់នឹងជម្លោះកើតឡើងជាយថាហេតុនៅតំបន់សមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស ៕