ថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៩

ចប់​ដោយ​គ្មាន​វាចា ! នាយករដ្ឋមន្ត្រី​ចេញ​សេចក្តីសម្រេច​សរសេរ​ឈ្មោះ​ចៅហ្វាយ​ខេត្តកំពត​ខុសឆ្គង​ទាំង «​ភ្នែក​ស្រស់​»

ក្រោម​ហេតុផល «​យោងតាម​សំណូមពរ​ការងារ​ចាំបាច់​» រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បានចេញ​សេចក្តីសម្រេច​មួយ​លេខ​១០១​សសរ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​សម្រេច​តែងតាំង​សមាសភាព​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស ហៅ​កាត់ «​គ​.​អ​.​ច​.​ទ​» មាន​ប្រធាន អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ និង​សមាជិក​ចំនួន​៤៥​នាក់ ដែល​ក្នុងនោះ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ក៏​ជា​អនុប្រធាន​គណៈកម្មការ​ផងដែរ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ហួសចិត្ត​នោះ គឺ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​បាន​សរសេរ​ឈ្មោះ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​ខុសឆ្គង​ជា «​ជា តា​យ​» ទៅវិញ (Sic!) ។​

​លោក ជាវ តា​យ អតីត​ឋិត​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ និង​ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកណ្តាល ។ លើសពីនេះ លោក ជាវ តា​យ ក៏​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥០៨/៥២៤ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០០៨ ។​

​ក្រោយមក​រហូតទល់​ប​ច្ចុ​ប្បន្ន​នេះ លោក​ឧកញ៉ា ជាវ តា​យ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៨/០០១ ចុះ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.