ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

កុំ​ឲ្យ​ចាញ់​ប្រៀប​ក្រសួង​ផ្សេងៗ ! ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ «​មួយកញ្ចប់​» ៥០​នាក់​តែម្តង​

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ចំនួន​៥០​នាក់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ «​មួយកញ្ចប់​» តែម្តង ដែល​ក្នុងនោះ មាន​ចំនួន​៣​នាក់​ប៉ុណ្ណោះ​មិន​ទទួល​ប្រាក់​បំណាច់​មុខងារ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៩/១៥១ ចុះ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​តាម​ការកត់សម្គាល់​បានបង្ហាញ​ឲ្យ​ឃើញថា ក្រៅពី​សមាសភាព​គណៈរ​ដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា មាន​ចំនួន​ច្រើន​សំពីងសំពោង និង​ក្រសួង​មាន​ចំនួន​ច្រើន​ស្រាប់​នោះ គឺ​ទីប្រឹក្សា​ក្រសួង និង​ទីប្រឹក្សា​អម​ក្រសួង​នានា ក៏ត្រូវ​បានតែងតាំង​ឲ្យ​មាន​ចំនួន​ច្រើន​គ​គោករ​ណេង​រណោង​ផងដែរ ដោយ​មិន​អើពើ​ទៅនឹង​ការចំណាយ​ថវិកាជាតិ​ជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​បន្តិច​សោះឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.