មានប្រិយមិត្តអ្នកអានភាគច្រើនមិនបានដឹងអំពីតម្លៃនៃការលក់លេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅរាជធានីភ្នំពេញ (តំបន់១) នៅឡើយ ពោលគឺមានតម្លៃខ្ពស់គួរឲ្យកត់សម្គាល់ និងចាប់អារម្មណ៍បំផុត ។ ដូច្នេះ គេហទំព័រសារព័ត៌មានដើមត្នោត (WWW.DTN7.COM) សូមលើកយកតម្លៃនៃការលក់លេខពិសេសចុះបញ្ជីរថយន្តមួយចំនួននៅរាជធានីភ្នំពេញ (តំបន់១) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានឯកឧត្តម ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមកជម្រាបជូនប្រិយមិត្តអ្នកអានបានជ្រាប និងពិចារណាដូចខាងក្រោម ៖
១-លេខពិសេសទាំងបួនខ្ទង់ជាលេខដូចគ្នា (លេខការេ) ៖ ៧៧៧៧, ៨៨៨៨, ៩៩៩៩ មានតម្លៃ២០លានរៀល (ប្រមាណ៥ ០០០ដុល្លារអាមេរិក) ខណៈត្រូវបង់បន្ថែមលើតម្លៃនៃស៊េរីលេខចុះបញ្ជីបច្ចុប្បន្នភាពដោយគិតក្នុង១លេខសម្រាប់ការផ្លោះក្នុង១ស៊េរីចំនួន ២ ៥០០ ០០០រៀល ។
២-លេខពិសេសទាំងបួនខ្ទង់ជាលេខដូចគ្នា (លេខការេ) ៖ ១១១១, ២២២២, ៣៣៣៣, ៥៥៥៥, ៦៦៦៦ មានតម្លៃ១៦លានរៀល ។
៣-លេខពិសេសទាំងបួនខ្ទង់ជាលេខដូចគ្នា (លេខការេ) ៖ ៤៤៤៤ មានតម្លៃ៤លានរៀល ។
៤-លេខពិសេសមានលេខ១៦៨ ស្ថិតនៅបីខ្ទង់ខាងចុង ៖ ០១៦៨, ១១៦៨, ២១៦៨, ៣១៦៨, ៥១៦៨, ៦១៦៨, ៧១៦៨, ៨១៦៨, ៩១៦៨ មានតម្លៃ១៦លានរៀល ។
៥-លេខពិសេសមានលេខ១៦៨ ស្ថិតនៅបីខ្ទង់ខាងចុង ៖ ៤១៦៨ មានតម្លៃ ៣ ២០០ ០០០រៀល ។
៦-លេខពិសេសមានលេខទាំងបួនខ្ទង់ជាលេខរៀងគ្នាតាមលំដាប់ឡើង ៖ ៥៦៧៨, ៦៧៨៩ មានតម្លៃ១០លានរៀល ។
៧-លេខពិសេសមានលេខទាំងបួនខ្ទង់ជាលេខរៀងគ្នាតាមលំដាប់ឡើង ៖ ០១២៣, ១២៣៤, ២៣៤៥, ៣៤៥៦, ៤៥៦៧ មានតម្លៃ៦លានរៀល ។
ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ៕