បន្ទាប់ពីល្បីឈ្មោះក្នុងបណ្តាញព័ត៌មានសង្គម Facebook ដូចកញ្ញា ធី សុវណ្ណថា ដែរនោះ និងបន្ទាប់ពីមានគុណសម្បត្តិក្នុងការបម្រើការងារជូនគណបក្សប្រជាជនកម្ពុជា (CPP) គឺបុរសម្នាក់ឈ្មោះ សាន្ត ប៊ុនធឿន ដែលជាអ្នកចូលចិត្តក្លែមស្រាបៀរ ABC បង្ហោះតាម Facebook ត្រូវបានសម្តេចពិជ័យសេនានាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសម្រេចបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី នាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ១៧០២៤៨ និងជាជំនួយការបញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ។
ក្រៅពីចេះសម្តែងសឹងគ្រប់យ៉ាងតាម Facebook គឺបុរសឈ្មោះ សាន្ត ប៊ុនធឿន ដែលគេតែងហៅថា អ្នកកាសែតក្នុង Facebook នោះ ចាប់ផ្តើមល្បីឈ្មោះខ្លាំងបន្ទាប់ពីលេចចេញមានឆាកល្ខោនកញ្ញា ធី សុវណ្ណថា ប្តឹងផ្តល់កាលពីអំឡុងឆ្នាំ២០១៧ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រោយមកក៏បានសម្របសម្រួលគ្នាយកភាពល្បីឈ្មោះរៀងៗខ្លួន ៕