យោងតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចកាត់ឆ្វៀលដីទំហំ១៣៨ ៦៧៨ម៉ែត្រក្រឡា ឋិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋដើម្បីផ្តល់ជូនលោកស្រីឧកញ៉ា ស៊ុយ សុផាន កាន់កាប់ជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៥៦អនក្រ.បក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោកស្រី ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច ជាឈ្មួញរកស៊ីដីធ្លីដ៏សកម្ម និងក៏សម្បូរពោរពេញទៅដោយរឿងអាស្រូវដីធ្លីជាមួយឈ្មួញដូចគ្នា ព្រមទាំងប្រជាពលរដ្ឋដ៏ច្រើនគគោកផងដែរ ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/២៥៩ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៨ ៕