ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩

ធ្លាក់​ក្នុង​ដៃ​ក្រុមហ៊ុន​ឯកជន​ចាត់ចែង​ហើយ ! រាជរដ្ឋាភិបាល​កែប្រែ​ផ្ទៃដី​ទំហំ​ជាង​២​ពាន់​ហិកតា​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ «​រាម​» ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ហ៊ុន តូ និង​ក្រុមហ៊ុន​មួយទៀត​ធ្វើ​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ​

ផ្ទៃដី​ទំហំ​២ ០៧៧​ហិកតា នៃ​តំបន់​គ្រប់គ្រង​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ «​រាម​» ឋិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​កែប្រែ​កំណត់​ទៅជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​វិញ ដោយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់លោក​ឧក​ញ៉ា ហ៊ុន តូ និង​ក្រុមហ៊ុន​ឯកជន​មួយទៀត​ដើម្បី​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ មជ្ឈមណ្ឌល​កម្សាន្ត រួមមាន ៖ សណ្ឋាគារ និង រី​ហ្សត​អន្តរជាតិ ក្លឹប​ល្បែង​ផ្សងសំណាង (​កាស៊ីណូ ឆ្នោត​ឡូតូ​…) និង​ល្បែងភ្នាល់​កីឡា ។​ល​។ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៥០​អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ក្រុមហ៊ុន​ឯកជន​ចំនួន​២​ដែល​ទទួលបាន​ការបែងចែក​ដី​ក្នុង​ឧទ្យាន​ជាតិ​ពី​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការវិនិយោគ​វិស័យ​ទេសចរណ៍ និង​ក្លឹប​កម្សាន្ត ព្រមទាំង​កាស៊ីណូ​នោះ គឺ ៖ ១-​ក្រុមហ៊ុន HTTH Island Investment Co.,Ltd. របស់លោក​ឧកញ៉ា ហ៊ុន តូ ត្រូវជា​ក្មួយ​របស់​នាយករដ្ឋមន្ត្រី ទទួលបាន​ផ្ទៃដី​ទំហំ​១ ៦៦៨​ហិកតា និង ២-​ក្រុមហ៊ុន CELESTIAL Stars Limited Company ទទួលបាន​ផ្ទៃដី​ទំហំ​៤០៩​ហិកតា ៕​

hakhour

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.