ក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ គឺឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៣២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ និងមានសមាសភាពចំនួន៣០នាក់ ក្នុងនោះឋានៈស្មើទេសរដ្ឋមន្ត្រីចំនួន១៥នាក់ និងឋានៈស្មើរដ្ឋមន្ត្រីចំនួន១៥នាក់ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៣៦ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលភាគច្រើនមានប្រភពមកពីគណបក្សនយោបាយគ្មានប្រជាពលរដ្ឋគាំទ្រចំនួន១៦គណបក្ស) ។
ក្រៅពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលចំនួន៣០នាក់នោះ គឺរាជរដ្ឋាភិបាលនៅមានទីប្រឹក្សាចំនួន២២៧នាក់ទៀត ដែលតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៤៣ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ និងព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៦៧ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះមានឋានៈស្មើឧបនាយករដ្ឋមន្ត្រីចំនួន០៣នាក់, ឋានៈស្មើទេសរដ្ឋមន្ត្រីចំនួន១៣នាក់, ឋានៈស្មើរដ្ឋមន្ត្រីចំនួន៦៣នាក់, ឋានៈស្មើរដ្ឋលេខាធិការចំនួន៥៣នាក់ និងឋានៈស្មើអនុរដ្ឋលេខាធិការចំនួន៩៥នាក់ ។
សរុបសេចក្តីមក រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភានេះមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងទីប្រឹក្សាដែលតែងតាំងដំបូងចំនួន២៥៧នាក់ ៕