ថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៩

ដល់ក ! ទីប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវបានតែងតាំង​ដំបូង​ជាង​១០០​នាក់ ក្នុងនោះ​មាន​មេ​សហជីព​ព្រោងព្រាត​

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយ​ព្រះ​ហ​ត្ត​លេខា​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដំបូង​ចំនួន​១០៧​នាក់ (​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​២១​នាក់ និង​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​៨៦​នាក់​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៣៨៩ ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​ក្រៅពី​មន្ត្រីរាជការ​បម្រើការ​ក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឋានៈ​ក្រោម​អគ្គនាយក​ស្រាប់ ក៏មាន​មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ព្រោងព្រាត​ផងដែរ (Sic!) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.