ថ្ងៃ ពុធ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩

​ឡើង​បានសម្រេច ! កូនប្រុស​ផ្កាយ​៤ ទៀ បាញ់ ប្រភព​មកពី​ទាហាន​ឡើង​ឋានៈ​ជា​ចៅហ្វាយ​ខេត្តសៀមរាប ខណៈ​អតីត​ចៅហ្វាយខេត្ត​ឡើង​ផ្កាយ​៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​

កូនប្រុស​បង្កើត​សម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប គឺ​លោក ទៀ សីហា (​នៅ​ទាហាន​ឈ្មោះ ទៀ ទី​ហា​) អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដែលមាន​ប្រភព​មកពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ រួចហើយ​ផ្ទេរ​ក្របខ័ណ្ឌ​មកជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ត្រូវបានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ជំនួស​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹម ប៊ុន​សុង នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវបានតែងតាំង​មុខតំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៣៥៦ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក ទៀ ទី​ហា នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១១/៣៧៣ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤២៦ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤ ។​

​លើសពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ទៀ ទី​ហា ក៏​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឪពុក​បង្កើត​របស់ខ្លួន​ដែលជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/២៨៦ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ពោលគឺ​មាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀ ទី​ហា​» ។​

​ក្រោយមក នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០១៩៨៦៤ គឺ​លោក ទៀ ទី​ហា ត្រូវបាន​ផ្ទេរ​ក្របខ័ណ្ឌ​ថ្មី​មកជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ដោយ​ប្តូរ​ឈ្មោះ​ថ្មី​ថា «​ទៀ សីហា​» វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥១៥ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ និង​ក៏​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​អនុក្រឹត្យ​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ឯកឧត្តម ឃឹម ប៊ុន​សុង នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០៩៧០ ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តាំងពី​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) និង​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/៣៤៨ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ។ ក្រោយមក ឯកឧត្តម ឃឹម ប៊ុន​សុង ក្នុង​ក្របខ័ណ្ឌ​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤៩៦ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ និង​បច្ចុប្បន្ន​ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​តែងតាំង​មុខតំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៣៥៥ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.