យោងតាមសំណើរបស់សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជាប្រមុខបានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសក្របខ័ណ្ឌទាហានថ្មីចំនួន២០៩នាក់សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយសេចក្តីសម្រេចលេខ៧២សសរ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។
គួរបញ្ជាក់ជូនថា បញ្ជាការដ្ឋានអង្គរក្សបច្ចុប្បន្នត្រូវបានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អត្តលេខ០០០៤៤៤ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាមេបញ្ជាការ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងត្រូវជាកូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាមេបញ្ជាការរង ៕