ក្រោយចូលកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី៦រយៈពេល៤២ថ្ងៃ (គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានទីប្រឹក្សាចំនួន១៣២នាក់ ដែលក្នុងនោះមានឋានៈស្មើទេសរដ្ឋមន្ត្រីចំនួន០១នាក់ ឋានៈស្មើរដ្ឋមន្ត្រីចំនួន៣០នាក់ ឋានៈស្មើរដ្ឋលេខាធិការចំនួន៧០នាក់ និងឋានៈស្មើអនុរដ្ឋលេខាធិការចំនួន៣១នាក់ ពោលគឺមានចំនួនច្រើនជាងអាសនៈរដ្ឋសភានីតិកាលទី៦ទៅទៀត (អាសនៈរដ្ឋសភាចំនួន១២៥) ។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦ មានទីប្រឹក្សាចំនួន៩៦នាក់ និងគិតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានទីប្រឹក្សាចំនួន១៣២នាក់ គឺមានន័យថា រយៈពេលប្រមាណ២១ថ្ងៃ (៣សប្តាហ៍) ចំនួនទីប្រឹក្សារបស់មេរដ្ឋសភានីតិកាលទី៦បានកើនឡើង៣៦នាក់ (សូមអានការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨បន្ថែម) ។
គួររំលឹកជូនថា កាលនៅកាន់តំណែងជាអតីតប្រធានរដ្ឋសភានីតិកាលទី៤ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានទីប្រឹក្សាចំនួនជាង២០០នាក់ និងជំនួយការជិត២០នាក់ (Sic!) ៕