ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

រឿង​ហួសចិត្ត ! នាយក​សាលារៀន​វិទ្យាល័យ​មួយ​អំពាវនាវ​ឲ្យ​អាណាព្យាបាល​សិស្ស​ឧបត្ថម្ភ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ជួយ​សាលា តែ​កំណត់ថា «៣០​ដុល្លារ​»

កាលពី​ថ្ងៃ​ពុធ ៦​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ លោក ចៅ វីរ​យុទ្ធ នាយក​សាលា​វិទ្យាល័យ​ឫស្សីកែវ ឋិត​ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដែលមាន​លោក ហែម ស៊ីណា​រ៉េត ជា​ប្រធាន បានចេញ​លិខិត​អំពាវនាវ​មួយ​ដល់​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ដែល​បាន​សិក្សា​នៅ​វិទ្យាល័យ​ឫស្សីកែវ​ឲ្យ​ជួយឧបត្ថម្ភ​ដល់​សាលារៀន​ជា​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ដោយ​អះអាងថា យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុងការ​ពង្រឹងគុណភាព​សិក្សា​របស់​សិស្សានុសិស្ស ដូចជា​ការងាររដ្ឋបាល​ប្រឡង ការធ្វើ​តេស្ត​ប្រចាំខែ និង​ប្រឡង​ឆមាស លើកទឹកចិត្ត​លោកគ្រូ អ្នកគ្រូ ជាដើម ។​ល​។

​ប៉ុន្តែ ប្រការ​គួ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា លិខិត​អំពាវនាវ​របស់លោក​នាយ​ក​សាលា​វិទ្យាល័យ​ឫស្សីកែវ​ឲ្យ​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ដែល​បាន​សិក្សា​នៅ​វិទ្យាល័យ​ឫស្សីកែវ​ឧបត្ថម្ភ​ជា​ថវិកា «​ដោយ​ស្ម័គ្រចិត្ត​» បែរជា​កំណត់ថា «​ថវិកា​ចំនួន​៣០​ដុល្លារ​ក្នុង​១​ឆ្នាំ​» ទៅវិញ (Sic!) ។​

​សូម​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ មេត្តា​ពិចារណា​ទៅលើ​លិខិត​អំពាវនាវ​របស់លោក ចៅ វីរ​យុទ្ធ នាយក​សាលា​វិទ្យាល័យ​ឫស្សីកែវ​នោះ​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.