តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់អង្គព្រះមហាក្សត្របានចុះហត្ថលេខានៅលើព្រះរាជក្រឹត្យមួយលេខនស/រកត/០៩១៨/៩៩៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្មដល់ក្រុមគ្រួសារជនជាតិវៀតណាមមួយចង្កោម និងបានប្តូរឈ្មោះថ្មីទៅជាឈ្មោះលំនាំខ្មែរដូចខាងក្រោម ៖
១-លោក ង្វៀន ង៉ុកថាយ (Nguyen Ngoc Thai) ជនជាតិវៀតណាម សញ្ជាតិវៀតណាម អាយុ៣៥ឆ្នាំ (ត្រូវជាប្តីរបស់ឈ្មោះ វិញ គីមហាវ) កើតនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយប្តូរឈ្មោះទៅជា រិទ្ធី វង់ (Rithy Vong) ។
២-អ្នកស្រី វិញ គីមហាវ (Huynh Kim Hao) ជនជាតិវៀតណាម សញ្ជាតិវៀតណាម អាយុ៣៩ឆ្នាំ (ត្រូវជាប្រពន្ធរបស់ឈ្មោះ ង្វៀន ង៉ុកថាយ) កើតនៅស្រុកត្រាអោន ខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយប្តូរឈ្មោះទៅជា គង់ វិរសិង្ហ (Kong Vireak Seung) ៕