ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨

ខ្លាំង​បាត់ ! មន្ត្រី​លោត​ហក់​ដែល​ប្តូរ​មុខតំណែង​លឿន​ដូច​មី​ស៊ី​លពី​តូច​ទៅ​ធំ គឺ​ផ្កាយ​៤ ជួន សុវណ្ណ​

បន្ទាប់ពី​បញ្ចប់​មុខតំណែង​ពី​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ និង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រោះតែ​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​រួចមក លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ជួន សុវណ្ណ ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក្រោយ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ភ្លាមៗ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៨ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ស្រាប់តែ​រយៈពេល​ត្រឹម​០២​ថ្ងៃ​ក្រោយមក ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏ត្រូវ​បាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី​ពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទៅជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​វិញ (​ជំនួស​ឯកឧត្តម កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៤២ ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ ។

​សរុបសេចក្តី​មក នៅពេល​មិនទាន់​ចូលកាន់​តំណែង​ស្រួលបួល​ផង ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏ត្រូវ​បាន​ផ្ទេរ​មុខតំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទៅជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​វិញ ពោលគឺ​ជាប់​ឈ្មោះ​ជា​មន្ត្រី​លោត​ហក់​ដែល​ប្តូរ​មុខតំណែង​លឿន​ដូច​មី​ស៊ី​លពី​តូច​ទៅ​ធំ​នៅក្នុង​អាណត្តិ​ទី​៦​នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.