ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨

ចាំមើល​លទ្ធផល ! រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​លើ​ការអន្តរាគមន៍​ពិសេស​គ្រប់គ្រង​សំណល់​រឹង រាវ នៅ​ទីប្រជុំជន

កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​២ ០០០​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក មក​ជំពូក​៦២ (​អត្ថប្រយោជន៍​សង្គម​) ជូន​ក្រសួងបរិស្ថាន មាន​ឯកឧត្តម សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ។​

​ការបែងចែក​ឥណទាន​ថវិកា​ចំណាយ​ផ្ទៃក្នុង​ចំនួន​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អាមេរិក​នេះ គឺ​សម្រាប់​ចំណាយ​អន្តរាគមន៍​ពិសេស​លើ​ការគ្រប់គ្រង​សំណល់​រឹង រាវ នៅ​ទីប្រជុំជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.