ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

ឡើង​ឋានៈ​ឯកឧត្តម​ហែៗ​ហើយ ! មេធាវី​៨​នាក់ ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​ជា​មេធាវី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា នាពេល «​បើកឆាក​»

សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) និង​ជា​មេធាវី​ពេញសិទ្ធិ​ចំនួន​៨​នាក់ ត្រូវបានតែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា នាពេល «​បើកឆាក​» តាម​សំណើ (​សេចក្តីក្រាបបង្គំទូលថ្វាយ​) របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/១០៣៥ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ទទួលបាន​ឋានៈ​ជា «​ឯកឧត្តម​» ក្នុងនោះ​មាន​ប្រធាន​ក្រុម​ចំនួន​១​នាក់ និង​សមាជិក​ចំនួន​៧​នាក់ ដែលមាន​សមាសភាព​ដូចខាងក្រោម ៖

១-​លោក​មេធាវី គី តិច អត្តលេខ​១៥៦ ជា​ប្រធាន​ក្រុម មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី

២-​លោក​មេធាវី ឈិ​ត បូ​រ៉ាវុធ អត្តលេខ​២២៩ ជា​សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី

៣-​លោក​មេធាវី សួង ចាន់ថន អត្តលេខ​១៨៣ ជា​សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី

៤-​លោក​មេធាវី ឡុង ដា​រ៉ា អត្តលេខ​២២៧ ជា​សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​

៥-​លោក​មេធាវី ដួង លឿង អត្តលេខ​១៩៥ ជា​សមាជិក មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

៦-​លោក​មេធាវី វិច សុ​វាចា អត្តលេខ​២៨៩ ជា​សមាជិក មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ

៧-​លោក​មេធាវី អេ​ន សុភាព អត្តលេខ​៧៧៧ ជា​សមាជិក មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

៨-​លោក​មេធាវី គួ​ន សារឿន អត្តលេខ​៣៦៧ ជា​សមាជិក មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.