ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

​កំពូល​ខ្ជីខ្ជា ! រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា តែង​តាំងនៅ​ខែកញ្ញា ឆ្នាំ​២០១៩​តាមរបៀប «​កូន​កើតមុន​ឪ​»

បន្ទាប់ពី​ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​ការចាត់​តាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៨/៨៦២ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដោយ​មន្ត្រី​តាក់តែង​ព្រះរាជក្រឹត្យ​សរសេរថា «​លេខ​នស​/​រកត​/០៩១៨/៩២៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩» ។​

​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩​ស្តីពី​ការតែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ គឺជា​ព្រះរាជក្រឹត្យ​មួយ​ដែល​ចុះ​កាលបរិច្ឆេទ​តាមរបៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» (Sic!) ។​

​ដោយឡែក កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​មួយ​លេខ​១១៨​អនក្រ​.​បក ស្តីពី​តួនាទី និង​ភារកិច្ច​របស់​រដ្ឋលេខា​ធិ​កា​ប្រចាំការ ដោយមាន​ចំនួន​៥​មាត្រា ប៉ុន្តែ​មន្ត្រី​តាក់តែង​អនុក្រឹត្យ​សរសេរ​នៅត្រង់ «​កន្លែង​ទទួល​» ថា «​ដូច​មាត្រា​៧» ទៅវិញ (Resic!) ។​

​នេះ​គឺជា​ព័ស្តុតាង​បង្ហាញ​អំពី​របៀបរបប​ធ្វើការ​«​កំពូល​ខ្ជីខ្ជា​» របស់​មន្ត្រី​តាក់តែង និង​ត្រួតពិនិត្យ​ព្រះរាជក្រឹត្យ ព្រមទាំង​អនុក្រឹត្យ ដោយ​ចាប់ផ្តើម «​ច្រឡំ ឬ​វង្វេង​» តាំងពី​ដំណើរការ «​បើកឆាក​» បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​តែម្តង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.