ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

ខ្លាំង​បាត់ ! ឯកឧត្តម ជុំ កុសល ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បន្ថែម​ពីលើ​មុខតំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​

​ឯកឧត្តម ជុំ កុសល ដែល​គេ​ស្គាល់​ថា ជា​ពិធីករ និង​ជា​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៃ​ស្ថានីយ៍​វិទ្យុ​-​ទូរទស្សន៍​បាយ័ន​របស់​លោកស្រី ហ៊ុន ម៉ា​ណា កូនស្រី​បង្កើត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​អាណត្តិ​ចាស់ ទើប​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៤៧ ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លើសពីនេះ នា​ថ្ងៃ​ដំណាលគ្នា​ឯកឧត្តម ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា​របស់​នាយករ​ដ្ឋ​មន្ត្រី​ជា​ប្រធាន ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៤៩ ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ (​ជាហេតុ​ធ្វើ​ឲ្យ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បឋម​មាន​ចំនួន​០៩​នាក់​) ។

​ដោយឡែក ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ក៏​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩៤៧ ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.