កីឡាករប្រដាល់សកល ដែលមិនស្គាល់ពាក្យថាចាញ់សញ្ជាតិអាមេរិក Floyd Mayweather បានប្រកាសថា «រូបគេនឹងធ្វើការប្រកួតសាជាថ្មីម្តងទៀតជាមួយ Pacquiao ចុងឆ្នាំនេះ» ។
Floyd Mayweather ដែលបានប្រកាសចូលនិវត្តន៍កាលពីពេលកន្លងទៅបន្ទាប់ពីប្រកួតឈ្នះកីឡាករសញ្ជាតិ អៀកឡង់ Conor Mc Gregor ត្រឹមទឹកទី១០ ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត កាលពី ខែសីហា ឆ្នាំ២០១៧កន្លងទៅ អាចនឹងធ្វើការប្រកួតលើកទី៥១របស់គេតទល់នឹងសត្រូវចាស់ Manny Pacquiao ។
គួររម្លឹកដែលថា អ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Paquiao ធ្លាប់ប៉ះជាមួយ Floyd ម្តងរួចមកហើយនៅ Las Vegas សហរដ្ឋអាមេរិក កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥កន្លងទៅ ដោយលទ្ធផលចាញ់ម្ចាស់ផ្ទះ Floyd ទាំងមិនអស់ចិត្ត ។
ក្រោយពីធ្លាប់ចាញ់ Floyd ទាំងមិនអស់ចិត្ត កីឡាប្រដាល់តំណាងអាស៊ីរូបនេះចង់ធ្វើការប្រកួតសាជាថ្មីជាមួយជើងខ្លាំងរបស់អាមេរិករូបនេះខ្លាំងណាស់ ខណៈដៃគូសត្រូវរបស់គេបានបញ្ជាក់ពេលជួបគ្នាក្នុងក្លិបកម្សាន្តមួយថា «គេនឹងព្រមឡើងសង្វៀនម្តងទៀត» ៕
ប្រភព ៖ BBC