ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

​បើកឆាក​ចាប់ផ្តើម «​ច្រឡំ ឬ​វង្វេង​» បាត់ ! អនុក្រឹត្យ​មាន​ត្រឹមតែ​៥​មាត្រា បែរជា​សរសេរថា (​ដូច​មាត្រា​៧)

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ ពោលគឺ​ដំណាលគ្នា​នឹង​ថ្ងៃ​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ដែរ (​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៨/៩២៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨) តាម​សំណើ​របស់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​១១៨​អនក្រ​.​បក ស្តីពី​តួនាទី និង​ភារកិច្ច​របស់​រដ្ឋលេខា​ធិ​ការ​ប្រចាំការ ដោយមាន​ចំនួន​៥​មាត្រា ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ហួសចិត្ត​នោះ គឺ​ទោះបី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១១៨​អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្តីពី​តួនាទី និង​ភារកិច្ច​របស់​រដ្ឋលេខា​ធិ​ការ​ប្រចាំការ មាន​ត្រឹមតែ​៥​មាត្រា ប៉ុន្តែ​បែរជា​សរសេរ​នៅត្រង់ «​កន្លែង​ទទួល​» ថា «​ដូច​មាត្រា​៧» ទៅវិញ (Sic!) ។​

​នេះ​គឺជា​ព័ស្តុតាង​បង្ហាញថា មន្ត្រី​អ្នកតាក់តែង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​សូម​ហត្ថលេខា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ផ្តើម «​ច្រឡំ ឬ​វង្វេង​» តាំងពី​ដំណើរការ «​បើកឆាក​» បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​តែម្តង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.