ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ឡើង​តំណែង​កាន់តែ​ខ្ពស់ និង​កាន់តែខ្លាំង ! មេក្រុម​សម្ព័ន្ធ​សេនា​នាគ​ទទួលបាន​តំណែង និង​ឋានៈ​ថ្មី​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី

ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ និង​អតីត​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​កាល​ពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅនោះ គឺ​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ យ៉ាង​ហ៊ឺហា​បន្ថែមទៀត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៨/២៣០ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

​លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ដែល​គេ​ស្គាល់​ថា ជា​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ផង​នោះ ព្រោះតែ​មានគុណ​សម្បត្តិ​ក្នុងការ​ស្តាប់​តាម​បង្គាប់បញ្ជា គាំទ្រ និង​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ប្តូរផ្តាច់​ទទួលបាន​ការ​តែងតាំង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ឋានៈ​ស្មើ​អគ្គនាយករង ដោយ​អនុក្រឹត្យ​លេខ​៤៨៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ និង​ក្រោយមក​ក៏​ទទួលបាន​ការដំឡើងឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៩៦ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ពោលគឺ​មាន​ឋានៈ​ជា «​ឯកឧត្តម​» ។

​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ដឹកនាំ​ដោយ​លោក ប៉ាន់​ខែម ប៊ុនថន ដូចជា​លោក​វរសេនីយ៍ឯក ចាយ សារិទ្ធ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៨៧៧៤៥ ជាដើម ធ្លាប់មាន​ការពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រព្រឹត្ត​ហិង្សា​វាយដំ​ទាត់​ធាក់​អ្នកតំណាងរាស្ត្រ​ចំនួន​២​នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គឺ​ឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​ឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង បង្ក​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​កាល​ពីថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ។ ប៉ុន្តែ​បន្ទាប់ពី​តុលាការ​កាត់ទោស​រួចមក បុរស​ឈ្មោះ ចាយ សារិទ្ធ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៦/១០៥៣ ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ យ៉ាង​ហំ​ហាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.