ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ចេះតែ​កើន និង​កាន់តែ​ស្រួល ! ជនជាតិ​យួន​ជិត​២០​នាក់ ត្រូវ​បានផ្តល់​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវការ

​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាន់តំណែង​ជា​ប្រមុខរដ្ឋស្តីទី​ក្នុងនាម​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​ចំនួន​១០ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ​ដំណាលគ្នា (​ចាប់ពី​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៨១ ដល់​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៩០) ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ដល់​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-​លោក ភួង វណ្ណា (Phuong Vanna) អាយុ​៦០​ឆ្នាំ ។​

២-​អ្នកស្រី យិន ហុង (Yin Hong) អាយុ​៥៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក ភួង វណ្ណា ។​

៣-​លោក ឡាំង ទៀង (Lan Tien) អាយុ​៣១​ឆ្នាំ ។​

៤-​លោក ភួង សោភា (Phoung Sophea) អាយុ​២៤​ឆ្នាំ ។​

៥-​លោក ភួង សីហា (Phoung Seyha) អាយុ​១៨​ឆ្នាំ ។​

៦-​លោក ភួង ថា​ញ់ (Phurng Thanh) អាយុ​៥០​ឆ្នាំ ។​

៧-​អ្នកស្រី ភួង តា​រ៉ា (Phuong Tara) អាយុ​៤៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក ភួង ថា​ញ់ ។​

៨-​លោក ព្រុំ សីហា (Prom Seyha) អាយុ​២៤​ឆ្នាំ ។

៩-​លោក ព្រុំ វ៉ាន់​ថា (Prom Vantha) អាយុ​២២​ឆ្នាំ ។​

១០-​កញ្ញា ព្រុំ ស្រី​ធា (Prom Sreythea) អាយុ​១៧​ឆ្នាំ ។​

១១-​លោក ព្រុំ បូរ (Prom Bo) អាយុ​៤៩​ឆ្នាំ ។​

១២-​អ្នកស្រី សុខ វណ្ណ (Sok Vann) អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក ព្រុំ បូរ ។​

១៣-​លោក ភួង ពៅ (Phuong Pov) អាយុ​៤២​ឆ្នាំ ។​

១៤-​អ្នកស្រី យិន ធីតា (Yin Thida) អាយុ​៤១​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក ភួង ពៅ ។

១៥-​កុមារា ភួង វិច្ឆិកា (Phuong Vecheka) អាយុ​៦​ឆ្នាំ ត្រូវជា​កូនលោក ភួង ពៅ និង​អ្នកស្រី យិន ធីតា ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.