ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

រឿង​សុខភាព​កម្មករ ! ការយល់ឃើញ​របស់​មេ ប​.​ស​.​ស ដែលថា​កម្មករ​សន្លប់​នៅ​កន្លែងធ្វើការ​ជា​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​រង​ប្រតិកម្ម​ពី​សហភាព​សហជីព​កម្ពុ​ជា

នៅ​ថ្ងៃ​សៅរ៍ ៥​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​នេះ សហភាព​សហជីព​កម្ពុ​ជា (​ស​សក​-CCU) ដែលមាន​លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជា​ប្រធាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ទៅនឹង​សេចក្តីជូនដំណឹង​លេខ​៣០/១៨​ប​.​ស​.​ស ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) មាន​ឯកឧត្តម អ៊ុក សមវិទ្យា ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជានា​យក ដោយ​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លុបចោល​នូវ​សេចក្តីជូនដំណឹង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នេះ​ទៀតផង ព្រោះ​សហភាព​សហជីព​កម្ពុជា​យល់ឃើញថា ជា​សេចក្តីជូនដំណឹង​ដាក់បន្ទុក​លើក​ម្មករ និយោជិត និង​ផ្ទុយ​នឹង​ស្មារតី​នៃ​ច្បាប់​ស្តីពី​ការងារ ។​

​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែលមាន​ឯកឧត្តម អ៊ុក សមវិទ្យា ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជានា​យកបាន​ចេញ​សេចក្តីជូនដំណឹង​លេខ​៣០/១៨​ប​.​ស​.​ស ប្រកាស​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​រាល់​ស្ថានភាព​របស់​កម្មករ និយោជិត​ដែលមាន​អាកា​រៈ​ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម និង​ថប់ដង្ហើម​រហូតដល់​ស​ន្ល​ប់​នៅ​កន្លែងធ្វើការ គឺជា​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​មិនមែន​បណ្តាលមកពី​ការងារ ឬ​បរិយាកាស​កន្លែងធ្វើការ​ទេ (Sic!) ។​

​ដោយឡែក កាលពី​ថ្ងៃ​សុក្រ ៤​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ក៏បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​ពាក់ព័ន្ធ​នឹង​សេចក្តីជូនដំណឹង​លេខ​៣០/១៨​ប​.​ស​.​ស ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​របស់ខ្លួន​មាន​ចំនួន​៣​ចំណុច​ផងដែរ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.