ថ្ងៃ ពុធ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨

​គំរូ​អាក្រក់ ! ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ដោយ​មិន​ស្របតាម​វចនានុក្រម

កាលពី​ថ្ងៃ​អង្គារ ៣​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​បងប្អូន​កម្មករ និយោជិត​នៃ​រោងចក្រ ហ្គ្រេ​ត អន​នើ​រ រោងចក្រ​អ៊ី​ហ្វា រោងចក្រ​ជុង ហ្វៃ និង​រោងចក្រ​ប៊ី​ណូ ឲ្យ​ទៅ​បើកប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ក្រុមការងារ​របស់​ក្រសួង​ចាប់ពី​ថ្ងៃទី​០៩ ខែមេសា រហូតដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​ខាងមុខ ។

​ប្រការ​គួរ​ឲ្យ​កត់សម្គាល់ និង​ហួសចិត្ត​នោះ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ជា​រដ្ឋមន្ត្រី បាន​បង្កើត​នូវ​គំរូ​អាក្រក់​មួយ គឺ​ការសរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ថា «​សា​ម៉ី​ខ្លួន​» ដែលជា​ការសរសេរ​មិន​ស្របទៅនឹង​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ខណៈ​វចនានុក្រម​ខ្មែរ​គ្មាន​ពាក្យ​សរសេរថា «​សា​ម៉ី​ខ្លួន​» ទេ គឺ​មានតែ​ពាក្យ​សរសេរថា «​សាមីខ្លួន​» ។

​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា «​ភាសា និង​អក្សរ ដែល​ប្រើ​ជា​ផ្លូវការ គឺ​ភាសា និង​អក្សរ​ខ្មែរ ។​»​។​

​ដោយឡែក មាត្រា​១២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បាន​ចែងថា «​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​.) ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ ជា​គោល ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.