ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

បាត់​ចាស់​បាន​ថ្មី ! ផ្កាយ​៣​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន អតីត​សាកលវិទ្យាធិការ NDU ដែល​ជាប់​បណ្តឹង​ពុករលួយ​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា អគ្គលេខាធិការរង​ក្រសួងការពារជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន អាយុ​៦៣​ឆ្នាំ ដែល​ជាប់​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រហូតដល់​១៣​ចំណុច​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ខែមករា ឆ្នាំ​២០១៨​នោះ ក្រោយ​បាន​ដកហូត​តំណែង​ពី​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ (NDU) ភ្លាមៗ ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ភ្លែត​ដែរ គឺជា​អគ្គលេខាធិការរង​ក្រសួងការពារជាតិ ដោយ​អនុក្រឹត្យ​លេខ​២២៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០១១៣ ដែល​ទទួល​ចំណោះ​ដឹង​ពីសា​លា​នាយទាហាន​ប្រទេស​វៀតណាម និង​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា (​ខាប់​-CUP) ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៧/០២៤ ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៧ រួចហើយ​ក៏ត្រូវ​បានតែងតាំង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​តាំងពី​ពេល​នោះមក​រហូតដល់​វេលា​ផ្លាស់ចេញ​នា​ដើមឆ្នាំ​២០១៨​នេះ ។​

​មិនទាន់​បានដឹងថា តើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ុង ស៊ាន បាន​រួចខ្លួន​ពី​ទម្ងន់​នៃ​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាល​បំពេញ​មុខងារ និង​តួនាទី​ជា​សាកលវិទ្យាធិការ​នៃ​សា​លក​វិទ្យាល័យ​ការពារជាតិ ហើយ​ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.