ថ្វីដ្បិតលោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត អ៊ុង ស៊ាន ត្រូវបានដកហូតមុខតំណែងពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំងជំនួសដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា អត្តលេខ០០០១៨៣ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិវិញកាលពីរយៈពេល០១ខែមុន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៨/២៣៥ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ រួចរាល់ហើយក៏ដោយ ក៏ប៉ុន្តែពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ (NDU) រូបនេះបានបែកធ្លាយនូវអំពើពុករលួយគួរឲ្យចាប់អារម្មណ៍ និងញាក់សាច់បង្កការភ្ញាក់ផ្អើលទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ។
ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានចេញលិខិតផ្លូវការមួយច្បាប់ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅស្នើឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សរពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបាននូវពាក្យបណ្តឹងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨រួចមក ដែលបង្ហាញអំពីរូបភាពមិនប្រក្រតីរហូតដល់១៣ចំណុច ដូចខាងក្រោម ៖