ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

រឿង «​ឪ​កាត់​ដី​រដ្ឋ​ឲ្យ​កូន​» ! ផ្ទៃដី​បឹង​ជើងឯក​ជិត​៤០​ហិកតា ត្រូវបាន​នាយករដ្ឋមន្ត្រី​ត្រូវជា​ឪពុក​កាត់​ឲ្យ​ក្រុមហ៊ុន​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូន​ធ្វើជា​កម្មសិទ្ធិ

ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ឋិត​នៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទំហំ​៤៧៣ ១៧៦​ម៉ែត្រក្រឡា ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​ធ្វើ​អនុ​ប​យោ​គជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់​ផ្តល់ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល និង​លោក​ឧកញ៉ា ខូវ គឹម​បាក់ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ពុធ ៧​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ។

​ក្នុងចំណោម​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ទំហំ​៤៧៣ ១៧៦​ម៉ែត្រក្រឡា​នោះ គឺ​ផ្ទៃដី​ទំហំ​៣៧៤ ៦៧៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក (Orkide Villa) ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ទៃដី​ទំហំ​៩៨ ៤៩៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​លោក​ឧកញ៉ា ខូវ គឹម​បាក់ ។​

​ពាក់ព័ន្ធ​នឹង​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​នេះដែរ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​៣០​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន ING Holding Co.,Ltd. ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោក​ឧកញ៉ា លឹម រស់ ព្រមទាំង​លោក​ឧកញ៉ា លឹម ប៊ុន​សួរ ធ្វើជា​កម្មសិទ្ធិ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​០៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ។ មានន័យថា ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ទំហំ​ជិត​១០០​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​កាត់​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​គ្រាក់ៗ​ចំនួន​៣​ធ្វើជា​កម្មសិទ្ធិ គឺ​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​នាយករដ្ឋមន្ត្រី​, ក្រុមហ៊ុន ING Holding Co.,Ltd. របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ​, លោក​ឧកញ៉ា លឹម រស់​, លោក​ឧកញ៉ា លឹម ប៊ុន​សួរ និង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ខូវ គឹម​បាក់ ។

​លោក ខូវ គឹម​បាក់ គឺជា​ឈ្មួញ​រកស៊ី​ដ៏​សកម្ម​ម្នាក់​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវបានតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧៩៩/០៨ ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៩ ។ បច្ចុប្បន្ន លោក​ឧកញ៉ា ខូវ គឹម​បាក់ ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.