ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

សប្បាយ​ចាយលុយ​ជាតិ ! រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ប្រមាណ​២​លាន​ដុល្លារ​ទៀត​សម្រាប់​ឲ្យ​នាយករដ្ឋមន្ត្រី​សួរសុខទុក្ខ​កម្មករ

កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ជា​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៨ ០០០​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦២ (​អត្ថប្រយោជន៍​សង្គម​) ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ជា​រដ្ឋមន្ត្រី ។​

​ឥណទាន​ថវិកា​ចំនួន​៨ ០០០​លាន​រៀល (​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​) នេះ គឺ​សម្រាប់​ទូទាត់​បន្ថែម​ចំណាយ​រៀបចំ​កម្មវិធី​ជួប​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ និយោជិត​នៅតាម​តំបន់ឧស្សាហកម្ម និង​តាម​បណ្តា​រោងចក្រ​នានា​ក្នុង​ឆ្នាំ​២០១៧ ។

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាយលុយ​ចំនួន​៤ ០០០​លាន​រៀល (​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.