ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

​ចប់​ដោយ​គ្មាន​វាចា ! ប្រធានស្តីទី​ព្រឹទ្ធសភា​«​វង្វេង​» នឹង​មុខតំណែង​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី

ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ គឺ​ឯកឧត្តម ឃុន ឈី ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩១៣ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ។​

​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី នា​ថ្ងៃ​សៅរ៍ ១០​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម ឃុន ឈី បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ ដោយ​ជរាពាធ ។​

​រយៈពេល​០២​ថ្ងៃ​ក្រោយមក គឺ​នា​ថ្ងៃ​ចន្ទ ១២​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ឯកឧត្តម នៃ ប៉េ​ណា សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ក្នុងឋានៈ​ជា​ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​មួយច្បាប់​ជម្រាបជូន​លោកជំទាវ ទេព ចាន់ទី ព្រមទាំង​ក្រុមគ្រួសារ ដើម្បី​សម្តែង​នូវ​ការចូលរួម​មរណទុក្ខ​ចំពោះ​មរណភាព​របស់​ឯកឧត្តម ឃុន ឈី ដោយ​ឯកឧត្តម នៃ ប៉េ​ណា បាន​ហៅ​មុខតំណែង​សព​ឯកឧត្តម ឃុន ឈី ថា​ជា «​ឧ​ត្ត​ម​ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា សម្រាប់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន «​ឧ​ត្ត​ម​ទីប្រឹក្សា​» ទេ គឺមាន​តែ «​ទីប្រឹក្សា​ផ្ទាល់​» ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់​អង្គ​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​មានការ​តែងតាំង​ជា «​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​» ។ ដូច្នេះ ការណ៍​ដែល​ឯកឧត្តម នៃ ប៉េ​ណា ក្នុងឋានៈ​ជា​ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហៅ​មុខតំណែង​សព​ឯកឧត្តម ឃុន ឈី ថា​ជា «​ឧ​ត្ត​ម​ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» គឺ​បានបង្ហាញ​អំពី​រូបភាព «​វង្វេងវង្វាន់​» មួយ​ដ៏​ធំ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.