ប្រធាន អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្ត និងព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ចំនួន៦នាក់ ត្រូវបានតែងតាំង និងផ្ទេរមុខតំណែងដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៨/២២១ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដូចមានរាយឈ្មោះខាងក្រោម ៖
១-លោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រៃវែង
២-លោក សុខ កល្យាណ ប្រធានសាលាសាលាដំបូងខេត្តព្រៃវែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រះសីហនុ
៣-លោក គឹម រ័ត្នណារិន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល
៤-លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
៥-លោក កី ម៉ានេរ៉ា ព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ ឋានន្តរស័ក្តិអនុព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឋិតក្នុងឋានន្តរស័ក្តិអនុចៅក្រមថ្នាក់លេខ២
៦-លោក កូយ សៅ ចៅក្រមសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ៕