ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

ឡើង​តំណែង​ឡើង​ផ្កាយ​! ក្មួយប្រុស​នាយករដ្ឋមន្ត្រី​ម្នាក់​ដែល​ធ្វើ​ប៉ូលិស​បាន​ពាក់​ផ្កាយ​៣​ក្រោយ​ឡើង​មុខតំណែង​ជា​អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ

ក្មួយប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​កូនប្រុស​បង្កើត​របស់លោក ហ៊ុន សាន (​បង​បង្កើត​នាយករដ្ឋមន្ត្រី​) គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ជា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៥៥៥៥៥ ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ពី​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​យុត្តិធម៌​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទៅជា​អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​លេខ​១៤៩៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ និង​រយៈពេល​០១​ថ្ងៃក្រោយ​មក​ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៧/៣៣៩ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ។​

​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដល់​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ជា អត្តលេខ​៥៥៥៥៥ គឺ​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ។ មានន័យថា ប្រមាណ​១​ឆ្នាំ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ជា បាន​ឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ទៅជា​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ភ្លាម​តែម្តង និង​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ។

​លោក ហ៊ុន ជា កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សាន និង​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ អត្តលេខ​៥៥៥៥៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៥៥៩ ចុះ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ។​

​មុនពេល​ទទួល​បានកា​រ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២) លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ជា អត្តលេខ​៥៥៥៥៥​ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ពី​អនុប្រធាននាយកដ្ឋាន​ចារកម្ម ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​យុត្តិធម៌ តាំងពី​នៅ​ពាក់​ផ្កាយ​១ (​ឧ​ត្ត​ម​សេនីយ៍​ត្រី​) មកម្ល៉េះ ដោយ​អនុក្រឹត្យ​លេខ​៨៩៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ ។​

​លោក ហ៊ុន ជា នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​៥៥៥៥៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​លេខ​១២២៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៤/១១៥៣ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.