ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

កែតម្រូវ​ក្រោយពី «​វង្វេង​» ! ទូត​បារាំង​ប្រកាស​កែតម្រូវ​ឡើងវិញ​បន្ទាប់ពី «​វង្វេង​» ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ទាំង​ភ្នែក​ស្រស់​រួចមក

កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ (Sithisak Law Office) ដឹកនាំ​ដោយ​លោក​មេធាវី តាន់ ម៉េង​ស្រូ​យ អត្តលេខ​៣២៥ បានធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​មួយច្បាប់​លេខ​០១៤L/១៨ ជម្រាបជូន​មក​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ស្នើសុំ​ឲ្យ​មានការ​កែតម្រូវ​នូវ​អត្ថបទ​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​មាន​ចំណងជើង​ថា ៖ រកមុខ​សញ្ញា​ឃើញ​ហើយ ! ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ និង​អ្នកជំនួញ​បារាំង​ម្នាក់​ជា «​មេភ្លើង​» នាំ​ឲ្យ​ទូត​បារាំង និង​ក្រសួងការបរទេស​ខ្មែរ «​វង្វេង​» ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ទាំង​ភ្នែក​ស្រស់ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖

​ការស្នើសុំ​កែតម្រូវ​របស់​ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ​ដឹកនាំ​ដោយ​លោក​មេធាវី តាន់ ម៉េង​ស្រូ​យ នេះ គឺ​កើតឡើង​បន្ទាប់ពី​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាសរ​សេរ​ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ខុសឆ្គង​ពី «Viktoria Invest» ទៅជា «Victoria Invest» ហើយក៏​បាន​បង្ក​ឲ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បកប្រែ​ខុសឆ្គង​តៗ​គ្នា​ហូរហែ​សម្រាប់​ឲ្យ​លោក​មេធាវី តាន់ ម៉េង​ស្រូ​យ ដែល​គេ​ស្គាល់​ថា ជា​កូនប្រសា​របស់​អ្នកធំ​មានអំណាច​ម្នាក់​យកទៅ​ប្រើប្រាស់​នៅ​ស្ថាប័ន​តុលាការ ។​

​ក្រោយ​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​រកមុខ​សញ្ញា​ឃើញ​ហើយ ! ការិយាល័យ​មេធាវី​សិទ្ធិស័ក្តិ និង​អ្នកជំនួញ​បារាំង​ម្នាក់​ជា «​មេភ្លើង​» នាំ​ឲ្យ​ទូត​បារាំង និង​ក្រសួងការបរទេស​ខ្មែរ «​វង្វេង​» ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ទាំង​ភ្នែក​ស្រស់​រួចមក ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចេញ​លិខិត​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ប្រកាស​កែតម្រូវ​ឈ្មោះ​ក្រុមហ៊ុន​ពី​ធ្លាប់​ខុសឆ្គង​ថា «Victoria Invest» មកជា «Viktoria Invest» វិញ​ផងដែរ ៕​ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.