ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨

ឥទ្ធិពល​យោធា​ជប៉ុន​ផ្តើម​កម្រើក ! ជប៉ុន​គ្រោង​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ធុន​Aegis នៅលើ​ទឹកដី​ខ្លួនឯង​ផ្ទាល់ បង្ក​ការបារម្ភ​ខ្លាំង​ដល់​រុស្ស៊ី

គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ​ឲ្យ​ដឹងថា រុស្ស៊ី​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅនឹង​គម្រោង​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​ផលិត​ដោយ​សហរដ្ឋអាមេរិក​ធុន Aegis របស់​ជប៉ុន​នៅលើ​ទឹកដី​ខ្លួនឯង​ផ្ទាល់ ខណៈ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​ចេញមុខ​អះអាង​បញ្ជាក់ថា គម្រោង​ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន Aegis នៅលើ​ទឹកដី​ជប៉ុន​នេះ គឺ​ដើម្បី​ការពារ​ខ្លួន​សុទ្ធសាធ មិនមែន​មានន័យ​សំដៅ​ត្រៀម​រៀបចំ​សកម្មភាព​យោធា​ណាមួយ​ឡើយ ។​

Image may contain: sky and cloud

​លោក Danny Tamaki អភិបាលរង​ខេត្ត Okinawa បាន​លើកឡើងថា ជប៉ុន​មិនអាច​និយាយថា «​ទេ​» ឡើយ​ចំពោះ​ក្រុង Washington នៅពេល​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក និង​ខណៈពេល​បច្ចុប្បន្ន​ជប៉ុន​មិនមាន​សម​ត្ថិ​ភាព​បង្កើត​អំណាច​យោធា​ដោយ​ខ្លួនឯង​ផ្ទាល់​ហើយ​ត្រូវ​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក ។​

Image may contain: fire and night

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី គឺ​លោក Sergei Lavrov បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​ការដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន Aegis ផលិត​ដោយ​សហរដ្ឋអាមេរិក​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន និង​បង្ហាញ​នូវ​ក្តី​មន្ទិល​ចំពោះ​សមត្ថភាព​របស់​ទីក្រុង​តូ​ក្យូ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​សព្វាវុធ​ដ៏​ទំនើប​ដោយ​ខ្លួនឯង ។​

Image may contain: outdoor

​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ធុន Aegis ដែល​អាច​ដំឡើង​នៅលើ​ផ្ទៃដី​ផង និង​បំពាក់​លើ​នាវាចម្បាំង​ផង ត្រូវបាន​បាញ់​តេស្ត​សាកល្បង​ទទួលបាន​ជោគជ័យ​ចំនួន​៣៤​លើក​រួចមកហើយ ក្នុងនោះ​មី​ស៊ី​ល​ប្រភេទ SM-3 ដែល​សហការ​ផលិត​រួមគ្នា​រវាង​សហរដ្ឋអាមេរិក និង​ជប៉ុន គឺជា​សព្វាវុធ​ដ៏​មាន​អានុភាព​បំផុត ។​

Image may contain: sky and outdoor

​មី​ស៊ី​ល​ធុន SM-3 Block IIA អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​២ ៥០០​គីឡូម៉ែត្រ ជាមួយនឹង​ល្បឿន​ជាង​១៦ ២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

Image may contain: sky and outdoor

​បច្ចុប្បន្ន មាន​នាវាចម្បាំង​របស់​ជប៉ុន​ចំនួន​យ៉ាងតិច​៦​គ្រឿង​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​ធុន Aegis ៕

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.