ថ្ងៃ ពុធ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨

ដកហូត​បណ្តើរៗ ! អតីត​អ្នកតំណាងរាស្ត្រ​មកពី​បក្សប្រឆាំង​ម្នាក់​ដែល​ចុះ​ចូលបក្ស​កាន់អំណាច​ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី

​អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ម្នាក់ ដែល​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​វិញ​នោះ គឺ​ឯកឧត្តម វ៉ាន សំអឿន អាយុ​៧០​ឆ្នាំ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បញ្ចប់​មុខតំណែង​ពី​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ហើយ ដោយ​អនុក្រឹត្យ​លេខ​១៣៦១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​សុក្រ ៥​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ។​

​ឯកឧត្តម វ៉ាន សំអឿន អតីត​ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ តែ​ក្រោយមក​ឯកឧត្តម​រូបនេះ​ក៏បាន​សុំ​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។​

​ក្រោយ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ភ្លាមៗ ឯកឧត្តម វ៉ាន សំអឿន ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៥/១២៩ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥ និង​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​លេខ​១៨៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.