ដីនៅលើកោះស្តេចទំហំ៩២ហិកតាឋិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើអនុបយោគទៅជាដីឯកជនរបស់រដ្ឋសម្រាប់ប្រគល់ជូនប្រជាពលរដ្ឋជាកម្មសិទ្ធិ និងមួយចំណែករក្សាទុកជាដីសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២២២អនក្រ.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ។
ទីតាំងដីខាងលើនេះត្រូវបានប្រគល់អាណត្តិកាន់កាប់ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ និងរក្សាទុកសម្រាប់បម្រើផលប្រយោជន៍សាធារណៈជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមនៅក្នុងមូលដ្ឋាន ៕