ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

រឿង​«​កូន​កើតមុន​ឪ​» ! លិខិត​រដ្ឋមន្ត្រី​ចេញ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ បែរជា​បញ្ជាក់​អំពី​ការបញ្ចប់​ការសិក្សា​របស់​កម្មសិក្សា​ការី​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៧​ទៅវិញ

មានរឿង​កំហុសឆ្គង​គួរ​ឲ្យ​ហួសចិត្ត និង​មិនគួរ​ឲ្យ​កើតឡើង​មួយ​ពាក់ព័ន្ធ​នឹង​លិខិត​រដ្ឋបាល​របស់​ក្រសួង​មុខងារសាធារណៈ​លេខ​៤៥៦៦​ម​ស​.​ស​ភរ ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ (​ត្រូវ​នឹង​ថ្ងៃ​ចន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១) ដែល​បាន​គោរព​ជូន​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​-​ស្ថាប័ន អំពី​ការផ្តល់​មន្ត្រី​ជា​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ និង​មធ្យម​បញ្ចប់​ការសិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ឲ្យ​ទៅ​បំពេញការងារ​នៅក្នុង​ក្រសួង​-​ស្ថាប័ន​ដែលមាន​តម្រូវការ​ជាក់ស្តែង ។​

​លិខិត​រដ្ឋបាល​របស់​ក្រសួង​មុខងារសាធារណៈ​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ពេជ្រ ប៊ុនធិន ជា​រដ្ឋមន្ត្រី ដែល​បានធ្វើ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​នោះ បាន​សរសេរ​ទាំង​មាន​កំហុសឆ្គង​ថា «​កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​មធ្យម​ដែល​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​នឹងត្រូវ​បញ្ចប់​ការសិក្សា​របស់ខ្លួន​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៧​នាពេល​ខាងមុខនេះ ។​» ខណៈ​កាលបរិច្ឆេទ​បញ្ចប់​ការសិក្សា​របស់​កម្មសិក្សា​ការី​មន្ត្រីជាន់ខ្ពស់ និង​មធ្យម​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ពិតប្រាកដ​នោះ គឺ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ ។

​សរុបសេចក្តី​មក លិខិត​រដ្ឋបាល​របស់​ក្រសួង​មុខងារសាធារណៈ​ខាងលើ​មាន​កំហុសឆ្គង​ត្រង់​សរសេរ​កាលបរិច្ឆេទ​ខុស​រហូតដល់​១​ឆ្នាំ​(​ត្រូវ​ឆ្នាំ​២០១៨ បែរជា​សេរ​សេរ​ខុស​ថា ឆ្នាំ​២០១៧) ពោលគឺ របៀប​ជា​រឿង «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.