ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

សមត្ថកិច្ច​ច្រកទ្វារ​ដេកលក់ ? អង្ករ​យួន​គេចពន្ធ​ជាង​៤​តោន​ចូល​តាម​ច្រក​ខេត្តតាកែវ​សំដៅ​មក​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ ត្រូវបាន​បង្ក្រាប​នៅ​ខេត្តកណ្តាល​

នៅវេលា​ព្រឹក​នា​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បង្ក្រាបបានរ​ថ​យន្ត​មួយគ្រឿង​ដឹក​អង្ករ​គេចពន្ធ​ជាង​៤​តោន​នាំចូល​ពី​ប្រទេស​វៀតណាម ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

​រថយន្ត​ល្មើ​សដឹក​អង្ករ​គេចពន្ធ​ពី​ប្រទេស​វៀតណាម​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នោះ​ម៉ាក Saangyong ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-4856 បើកបរ​ដោយ​បុរស​ឈ្មោះ អៀង ភា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ។​

​ក្រោយ​ពិនិត្យ​សាក​សួរនាំ​រួចមក សមត្ថកិច្ច​បាន​រកឃើញ​ថា ម្ចាស់​រថយន្ត​ល្មើស​មានឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ និង​ម្ចាស់​អង្ករ​គេចពន្ធ​ចំនួន​៩០​បាវ ស្មើនឹង​ទម្ងន់​៤,៥​តោន មានឈ្មោះ យ៉ាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ។​

​បុរស​អ្នកបើកបរ​រថយន្ត​ល្មើស​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា អង្ករ​គេចពន្ធ​នេះ​ត្រូវបាន​ដឹក​ពី​ច្រករបៀង​ព្រំដែន​កម្ពុជា​-​វៀតណាម ឋិត​ក្នុងភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ សំដៅ​យកទៅដាក់​ឲ្យ​ម៉ូយ​ទិញ​នៅ​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.