ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា មាន​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ហើយក៏​ដកហូត​យកទៅ​កម្ទេចចោល​ភ្លាមៗ​ដែរ​នៅវេលា​ព្រឹក​នា​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ ។

​សារធាតុ​គីមី​ប្រភេទ​បូរ៉ា​ក់ (Borax) ឬ​ហៅថា Sodium Borate ។ នៅពេល​យក​ម្សៅ​បូរ៉ា​ក់លាយ​ទៅក្នុង​ទឹក វា​នឹង​បំ​លែង​ទៅជា Hydrogen Peroxide ដែលមាន​សមត្ថភាព​ខ្លាំង​ក្លា​ក្នុងការ​ធ្វើ​ឲ្យ​នំ ឬ​សរសៃ​គុយទាវ​ភ្លឺរលោង ស្វិត​ល្អ និង​រក្សាទុក​បានយូរ ។ ទោះយ៉ាងណា​ក៏ដោយ ការប្រើប្រាស់​សារធាតុ​គីមី​ប្រភេទ​បូរ៉ា​ក់ (Borax) មាន​កម្រិត​ច្រើន​ក្នុង​ចំណីអាហារ វា​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.