ចៅក្រមសាលាដំបូងខេត្តព្រៃវែងម្នាក់ គឺលោក អ៊ិន បូផា ទទួលបានការតែងតាំងជានាយកសាលាភូមិន្ទក្រឡាបញ្ជីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអគ្គនាយក ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៧/៨៤៥ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ពោលគឺមានឋានៈ និងងារជា «ឯកឧត្តម» ។
លោកចៅក្រម អ៊ិន បូផា អាយុ៤៨ឆ្នាំ ចូលបម្រើការងាររដ្ឋនាឆ្នាំ១៩៩៨ អតីតជាចៅក្រមសាលាដំបូងខេត្តកណ្តាល និងក្រោយមកត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៦៤ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៧ និងបន្ទាប់មកទៀតត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តព្រៃវែងវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ៕