កម្មវិធី Gran Gala del Calcio AIC ដែលធ្វើឡើងនៅទីក្រុង Milan កាលពីម្សិលមិញរៀបចំដោយសមាគមន៍បាល់ទាត់ប្រចាំប្រទេសអ៊ីតាលី (AIC) អ្នកចាំទីចាស់វស្សា និងជាប្រធានក្រុមសេះបង្កង់ Juventus គឺ Gianluig Buffon បានឈ្នះក្នុងការបោះឆ្នោតជាប់ជាកីឡាករល្អបំផុតប្រចាំលីគកំពូលអ៊ីតាលី (Serie A Player of the year) ។
លើសពីនេះ Buffon ក៏មានឈ្មោះជាប់ជាកីឡាករជម្រើស១១នាក់ល្អបំផុតប្រចាំរដូវកាលនេះផងដែរ ។
នៅក្នុងកម្មវិធីខាងលើនេះដែរកីឡាករសញ្ជាតិអ៊ីតាលី វ័យ៣៩ឆ្នាំរូបនេះបានថ្លែងថា «ចំពោះខ្ញុំ សម្រាប់ជម្រើសជាតិអ៊ីតាលី ខ្ញុំតែងតែចាត់ទុកខ្លួនឯងជាទាហានម្នាក់ កុំថាឡើយខ្ញុំអាយុ៣៩ឆ្នាំ ទោះខ្ញុំអាយុ៦០ ក៏ខ្ញុំមិនមិនអាចបោះបង់ការកោះហៅរបស់គ្រូបង្វឹកបានឡើយ ព្រោះខ្ញុំស្រឡាញ់ជាតិរបស់ខ្ញុំ ខ្ញុំចង់ជួយជាតិរបស់ខ្ញុំឲ្យដល់ទីបញ្ចប់» ។
ការថ្លែងនៅមុខសារព័ត៌មានបែបនេះគឺគាត់ចង់និយាយថា ទោះជាគាត់ចូលនិវត្តន៍ក៏ពិតមែនតែគាត់អាចជួយជម្រើសជាតិអ៊ីតាលីបានគ្រប់ពេលប្រសិនបើមានការកោះហៅពីគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ អ្នកចាំទី Buffon បានប្រកាសចូលនិវត្តន៍ភ្លាម បន្ទាប់ពីមិនអាចជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលីឆ្លងផុតវគ្គ Play-off បានដើម្បីឈានទៅលេងវគ្គបន្តនៅរុស្ស៊ីក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដោយចាញ់ស៊ុយអែត ១-0 ជើងទី២ និងជើងទី១ លទ្ធផល ០-0 ៕
ប្រភព៖Goal