អ្នកចាត់ការតោខៀវ Chelsea លោក Antonio Conte បានស្នើសុំឲ្យប្រធានក្លិប Chelsea ចាយលុយជាថ្មីដើម្បីនាំចូលកីឡាករបន្ថែមទៀតអំឡុងពេលទីផ្សារដោះដូរកីឡាករបើកជាថ្មីនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានថ្លែងថា «បច្ចុប្បន្ននេះ Manchester City ជាក្រុមមួយដ៏អស្ចារ្យ បន្ទាប់ពីគេទិញកីឡាករតាមការចង់បាន ដែលក្លិបខ្លាំងៗជាច្រើនពិបាកយកឈ្នះ ហើយប្រសិនបើ Chelsea មិនមានគម្រោងនាំចូលកីឡាករបន្ថែមនៅខែមករាខាងមុខនេះទេ នោះ Chelsea នឹងមានការលំបាកក្នុងការប្រជែងជាមួយ Man City» ។
រីឯ៥ប្រកួតចុងក្រោយរបស់ Chelseaវិញ ក្នុងនោះ ឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់មួយប្រកួត ហើយចុងសប្តាហ៍នេះ តោខៀវ Chelsea និងប្រកួតទល់នឹង Swansea City ។
គួរបញ្ជាក់ផងដែរថា ក្លិបដែលមានទីតាំងនៅទីក្រុងឡុងដ៍មួយនេះបច្ចុប្បន្នស្ថិតនៅលំដាប់ថ្នាក់ទី៣ នៃក្របខ័ណ្ឌEnglish Premier League មាន២៦ពិន្ទុក្នុងដៃពីក្រោមក្រុមកំពូលតារាង Man City ១១ពិន្ទុ ៕
ប្រភព៖Dailymail