ទីបំផុត Lionel Messi យល់ព្រមចុះកុងត្រាថ្មីជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona បន្តរហូតដល់ឆ្នាំ២០២១ផ្លូវការហើយៗក៏ជាកុត្រាស្មើនឹងការបញ្ចប់អាជីពនៅក្លិបមួយនេះផងដែរ ដោយសារតែពេលនេះរូបគេមានអាយុ៣០ឆ្នាំទៅហើយ ។
ការយល់ព្រមបន្តកុងត្រាថ្មីនៅ Barcelona របស់ជម្រើសជាតិអាហ្សង់ទីនរូបនេះ គឺមានតម្លៃរហូតដល់ទៅ៧០០លានអឺរ៉ូឯណោះ ដែលជាតម្លៃថ្នូរនៃការបញ្ចប់អាជីពនៅក្លិបមួយនេះ ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចួលរួមជាមួយ Barcelona តាំងពីគេមានវ័យ១៣ឆ្នាំមកម្ល៉េះ ហើបើគិតមកទល់ពេលនេះរូបគេបានបង្ហាញខ្លួនឲ្យក្លិបមួយនេះចំនួន៦០២ប្រកួតមកហើយ ដោយក្នុងនោះ Messi បានជួយឲ្យក្លិបមួយនេះឈ្មោះពាន League កំពូល LaLiga ចំនួន៨ដង ឈ្នះ UEFA Champions League ៤ដង និងពានជាច្រើនទៀត ។ ក្នុងការបង្ហាញខ្លួនចំនួន៦០២ប្រកួត Messi បានរកគ្រាប់បាល់ឲ្យ Barcelona ចំនួន៥២៣គ្រាប់ ។
ងាកមកមើលការឈ្នះពានផ្ទាល់ខ្លួនវិញ កីឡាករពាក់អាវលេខ១០រូបនេះធ្លាប់ឈ្នះពាន Ballon d’Or ៥ដង និងឈ្នះស្បែកជើងមាសចំនួន៤ដងផងដែរ ៕
ប្រភព៖Dailymail